ធុញទ្រាន់នឹងសារទាក់ទងនឹង Facebook លោតចូលអ៊ីម៉ែលរបស់អ្នករាល់ថ្ងៃមែនទេ? នេះរបៀបបិទមិនឲ្យលោតចូលទៀត!
ជាការពិតណាស់ ការប្រើប្រាស់ សារអេឡិចត្រូនិច(Email) តែងតែមានការ ផ្ញើចេញនិងផ្ញើចូល នូវឯកសារផ្សេងៗ ប៉ុន្តែពេលខ្លះ ការផ្ញើចូល ដោយបណ្តាញសង្គម នានា មកកាន់ អ៊ីម៉ែល របស់យើង ធ្វើអោយយើងមាន អារម្មណ៍មិនសូវ ល្អនោះទេ ជាក់ស្តែង ដូចជា សាររបស់ Facebook បានផ្ញើមក អ៊ីម៉ែលរបស់យើង ច្រើនណាស់ ក្រោយពេល យើងបង្កើត Facebook ដោយប្រើអ៊ីម៉ែល។
តើបងប្អូនមាន វិធីដូចម្តេច ដើម្បីកុំអោយ សាររបស់ Facebook ផ្ញើចូល Inbox របស់យើងទៀត? លែងមានបញ្ហា ទៀតហើយ ខេមបូរីផត អាចជួយបងប្អូនបាន ជាមួយគន្លឹះងាយៗ ស្រួលធ្វើតាម។
ជាដំបូងបងប្អូន ត្រូវចូលទៅកាន់ គណនីអ៊ីម៉ែល រួចចុចលើ Inbox ពេលនោះ បងប្អូននឹង ឃើញសារពី Facebook ជាច្រើនបាន ផ្ញើទៅអោយ។ ដូច្នេះ យើងត្រូវ ចុចលើផ្នែក ខាងស្តាំ និង ខាងលើដូចរូប ដោយជ្រើសរើស យកពាក្យថា Configure Inbox។
ក្រោយពេលចុចលើ Configure Inbox រួចហើយ វានឹងបង្ហាញ ផ្ទាំងមួយដូចរូប តម្រូវអោយ បងប្អូនដោះធីក ត្រង់ពាក្យថា Social ដើម្បីកុំអោយសារ ពីបណ្តាញសង្គម ផ្សេងៗផ្ញើចូល Inbox របស់អ្នកទៀត។ ជាចុងក្រោយ លោកអ្នកត្រូវ ចុចលើពាក្យ Save ជាការស្រេច។
គិតសព្វៗទៅ មិនមានអ្វី ដែលលំបាកនោះទេ ដើម្បី កុំអោយសារ ពីបណ្តាញសង្គម ផ្ញើចូល Inbox។ គួរបញ្ជាក់ថា ក្នុងករណីខ្លះ សារពី បណ្តាញសង្គមក៏មាន ប្រយោជន៍ផងដែរ ដោយវាជា សញ្ញាណមួយប្រាប់ អោយលោកអ្នកដឹង ដោយមិនចាំបាច់ ទៅបើក Facebook នោះទេ។