កម្រិតសមុទ្រទឹកកកភពផែនដី កំពុងស្ថិតក្នុងដំណាក់កាលព្រួយបារម្មណ៍ខ្លាំង!
តើប្រិយមិត្តមានធ្លាប់គិតទៅដល់ថ្ងៃអនាគត របស់ភពផែនដី ដ៏ស្រស់ត្រកាល មួយនេះឬទេ? ខ្ញុំជឿថាប្រិយមិត្ត ទាំងអស់គ្នាអាច នឹងគិតថា នាថ្ងៃអនាគត ផែនដីរបស់យើង នឹងជួបបញ្ហាជាច្រើន រាប់មិនអស់ ពិសេស ជុំវិញគ្រោះថ្នាក់ ធម្មជាតិ ដែលអាចកើត មានឡើង ពុំអាចស្មាន ទុកមុនបាន។ វាគឺជារឿង ដែលពិភពលោក កំពុងព្រួយ បារម្មណ៍មួយ ហើយក៏មាន ប្រទេសធំៗ មួយចំនួន ក៏ដូចជា អង្គការអន្តរជាតិ ផ្សេងៗ បានកំពុង ខិតខំដុតដៃ ដុតជើង ក្នុងការជួយសង្គ្រោះ ថ្ងៃអនាគត សម្រាប់មនុស្ស ជំនាន់ក្រោយ ផងដែរ ដោយមិនចង់ ឃើញទុក្ខវេទនា កូនចៅ ជំនាន់ក្រោយ របស់យើង ទាំងអស់គ្នា។
ថ្ងៃនេះពត៌មានផ្លូវការមួយទៀតបានមកដល់ ដោយប្រកាស ឲ្យពិភពលោក ទាំងមូលដឹងថា កម្រិតសមុទ្រទឹកកក របស់ភពផែនដី បានធ្លាក់ចុះ ដល់ចំនុចមួយ ខ្លាំងមែនទែន គឺដល់ចំនុចមួយ ដែលអាច កត់ត្រាទុកជា ថ្មីបាន នេះដោយយោង តាមទិន្នន័យ ស្រាវជ្រាវរបស់ ក្រុមអ្នកវិទ្យាសាស្ត្រ ជំនាញមកពី សហរដ្ឋអាមេរិក ឈ្មោះ National Snow & Ice Data Center ក្នុងរដ្ឋ Colorado ដែលបាន បង្ហាញថា ជាទូទៅ នៅរដូវរងា តែងតែមាន ដុំទឹកកកធំៗ កើតមានឡើង ដោយឯកឯង ហើយអណ្ដែត នៅប៉ូល ខាងជើង (Arctic) ក៏ប៉ុន្តែសម្រាប់ ឆ្នាំនេះពុំមាន ដូចឆ្នាំទៅ មុនឡើយ ដោយអ្នក វិទ្យាសាស្ត្រ ទាំងនោះ សន្និដ្ឋានថា វាមិនមែន ជាហេតុបង្កឡើង ដោយគ្រោះធម្មជាតិ របស់ភពផែនដី នោះទេ គឺនៅតាមកត្តា ជាច្រើន ផ្សេងទៀត ជាច្រើន។ ជាងនេះទៅទៀត អ្នកវិទ្យាសាស្ត្រ ទាំងនោះ បានប្រាប់ឲ្យដឹង ផងដែរ ជុំវិញខ្យល់ ត្រជាក់ ត្រូវបាន កាត់បន្ថយ នាចុងឆ្នាំ 2016 កាលពីខែវិច្ឆិកា កន្លងទៅ ដោយទទួលបាន មកវិញនូវ ខ្យល់ក្ដៅ នៅតំបន់ក្បែរ ប៉ូលខាងជើង និងប៉ូលខាងត្បូង តាមរយៈទិន្នន័យ ដែលពួកគេទទួល និងប្រមូលបាន ដែលនេះគឺជា ហេតុធ្វើឲ្យប្រទេស នៅប៉ែក អឺរ៉ុបមួយចំនួន ក៏ដូចជាប្រទេស នៅតំបន់អាស៊ី ពុំសូវត្រជាក់ ដូចឆ្នាំ 2015 កន្លងទៅ ហើយវាជាការ ពិតចុងឆ្នាំ 2016 កន្លងទៅយើង ទទួលបានថ្ងៃ ត្រជាក់បាន តែប៉ុន្មាន ថ្ងៃប៉ុណ្ណោះ មិនដូចឆ្នាំកន្លង ទៅឡើយ។
ប្រិយមិត្តអាចនឹងឆ្ងល់ បើដុំទឹកកកយក្សទាំងនោះ មិនបានកកើត ដូចសព្វមួយ ដងអញ្ចឹង តើវាមកពី បញ្ហាអ្វី? ប្រាកដណាស់ មានកត្តាជាច្រើន ហើយស្មុគស្មាញ ខ្លាំងណាស់ ដែលបង្កើតឲ្យ មានហេតុការណ៍ នោះឡើង តែកត្តាចំបង ជាងគេ នោះគឺ កម្ដៅតែម្ដង ដោយបានកើនឡើង ខ្លាំងក្នុងរយៈពេល ប៉ុន្មាន ទសវត្សរ៍ចុងក្រោយនេះ ធ្វើឲ្យដុំទឹកកក ទាំងនៅប៉ូល ខាងជើង និងខាងត្បូង រលាយបន្តិចម្ដងៗ រហូតដល់ ខ្លះដាច់ខ្លួនចេញ ពីគ្នាថែម ទៀតផង ជាហេតុធ្វើឲ្យ កម្រិតទឹកសមុទ្រ ភពផែនដី កើនឡើងគួរ ឲ្យបារម្មណ៍ ទៀតផង ដែលអាចបង្កើត ឲ្យមាន ស៊ូណាមី និងទឹកជំនន់ ជាដើម សម្រាប់ប្រទេស ដែលមាន កម្រិតដី ស្ថិតនៅក្រោម កម្រិតទឹកសមុទ្រ (Sea Level)។ បច្ចុប្បន្នអ្នក វិទ្យាសាស្ត្រមាន ជំនាញទាក់ទង ទៅនឹងផ្នែក ទឹកកក បានកំពុងប្រមូល ទិន្នន័យជា ប្រចាំជុំវិញ ផ្ទាំងទឹកកក យក្សទាំងនោះ ដែលបង្ហាញ ឲ្យដឹងនូវ ការកើនឡើង កម្ដៅរបស់ ផែនដី ហើយក៏បាន ប្រកាសប្រាប់ថា ប៉ូលទឹកកក ទាំង 2 របស់ផែនដីកំពុង ស្ថិតនៅ ក្នុងដំណាក់ កាលប្រកាស អាសន្នផងដែរ ដែលមនុស្សជាតិ ទាំងមូល គួរពិចារណា ឲ្យមែនទែន។