នេះជាមោទភាពរបស់ខ្ញុំ
ខ្ញុំតែងតែគិតថាខ្ញុំពីមុនជាមនុស្សដែលគ្មានបានការទេពីព្រោះខ្ញុំមិនដែលធ្វើអ្វីអោយគេកោទសសើរបានម្ដងណាឡើយ។តាំងពីរថ្នាក់បឋមរហូតដល់សកលវិទ្យាល័យ
កាលខ្ញុំនៅវិទ្យាល័យជីវិតខ្ញុំមានតែភាពលំបាកតែខ្ញុំមិនដែលយកខ្លួនឯងទៅប្រៀបធៀបនិងគេដទៃឡើយ ព្រោះខ្ញុំមានតែម្ដាយជីវិតខ្ញុំពេលនោះរៀនផងធ្វើការផងដើម្បីបានលុយយកទៅសិក្សាប្រលងអោយជាប់បឌុប។ដល់ថ្ងៃប្រលងខ្ញុំធ្វើបណ្ដើរស្រក់ទឹកភ្នែកបណ្ដើរ តែខ្ញុំមិនមែនស្រក់ទឹកដោយសារធ្វើមិនចេញនោះទេ
តែខ្ញុំរំភើបមិននឹកស្មារថាខ្ញុំបានមកអង្គុយនៅទីនឹង។ ក្រោយប្រលងចប់ខ្ញុំបានធ្វើដំណើរមករាធីនីភ្នំពេញដោយមានលុយ២០មឿនរៀលមកដល់ភ្នំពេញខ្ញុំចាប់ផ្ដើមធ្វើការក្នុងហាងមួយដើម្បីរងចាំលទ្ធផល។
ខ្ញុំធ្វើបាន២០ថ្ងៃលទ្ធផលបានចេញស្មារមិនដល់ខ្ញុំបានជាប់ទោះពិន្ទុមិនល្អក៏ដោយព្រោះខ្ញុំបានយកឆ្នៀសអ្នកដែលងាយខ្ញុំ។
ខ្ញុំបានចូលរៀននៅសកលវិទ្យាល័យក្រោយពេលបានជាប់
ពេលនោះជីវិតខ្ញុំរិតតែលំបាកទ្វេដងព្រោះខ្ញុំត្រូវរកថវិកាដើម្បីសិក្សាផងនឹងផ្ញើរទៅអ្នកផ្ទះផង
តែលទ្ធផលរៀនរបស់ខ្ញុំមិនបានល្អឡើយព្រោះខ្ញុំមិនបានគេងគ្រាប់គ្រាន់
ខ្ញុំតែងញញឹមរហូតព្រោះជីវិតរបស់ខ្ញុំជាកូនអ្នកក្រតែខ្ញុំអសគុណពុកម៉ែដែលផ្ដាល់កំណើតសែនល្អៗអោយខ្ញុំដែលអោយខ្ញុំចេះញញឹម
ចេះតស៊ូ។
មូលហេតុដែលធ្វើអោយខ្ញុំចេះតស៊ូរហូតមកពេលនេះគឺព្រោះតែអ្នកដែលចិត្ដមើលងាយខ្ញុំហើយក៏អសគុណដែរ។
ទោះពេលនេះលទ្ធផងក្នុងសាលាមិនបានពិន្ទុល្អក៏ដោយ ក៏ខ្ញុំនៅគិតថាខ្ញុំក៏មានមោទនភាពដែរព្រោះខ្ញុំអាចរកលុយខ្ញួនឯងបានក្នុងការផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំមិ
នថែមទាំងប៉ុណោះខ្ញុំអាចផ្ញើរទៅអ្នកផ្ទះទៀត។ “នេះហើយដែលធ្វើអោយខ្ញុំចេះញញឹម”